ក្រុមហ៊ុនអាហារនិងភេសជ្ជៈអន្តរជាតិចំនួនពីរសហការក្នុងការពង្រីកអាជីវកម្ម ក្នុងប្រទេសកម្ពុជា

        ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនអាហារនិងភេសជ្ជៈអន្តរជាតិចំនួនពីរ ដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរនោះ បានសម្រេចចាប់ដៃគ្នា ដើម្បីពង្រីកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ស្របពេលតម្រូវការអាហារ និងភេសជ្ជៈនៅក្នុងប្រទេ​សកម្ពុជារំពឹងថា នឹងមានកំណើននៅពេលចប់វិបត្តិកូវីដ១៩។

ក្រុមហ៊ុនប៊ុង កាហ្វេ និងក្រុមហ៊ុនភីហ្សាប៉ាប៉ាចនស៍ បានសម្រេចចុះហត្ថលេខាលើការសហការគ្នា ដើម្បីផ្ដល់ឱ្យគ្នាទៅវិញទៅមកនៃអាហារ និងភេសជ្ជៈ ក៏ដូចជាការផ្គត់ផ្គង់នូវភាពខ្វះខាតរវាងគ្នានិងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកHarry Wong នាយកគ្រប់គ្រងក្រុមហ៊ុនបុងកាហ្វេ ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា វាពិតជាមោទនភាពណាស់ ដែលត្រូវបានជ្រើសរើសជាដៃគូ ដោយក្រុមហ៊ុនភីហ្សាលំដាប់ពិភពលោក  ដើម្បីធ្វើជាអ្នកផ្គត់ផ្គង់កាហ្វេ និងទឹកស៊ីរ៉ូផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ហើយនេះគ្រាន់តែជាការចាប់ផ្តើមរបស់ពួកយើងប៉ុណ្ណោះ។ លោកបន្តថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ធានឡឹដ៏ ហ៊្វូដ គ្លូប៊ល  ក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍ និងផ្គត់ផ្គង់ការផ្តល់ជូនផលិតផលថ្មី ហើយប្លែកបន្ថែមទៀតនាពេលអនាគត។

លោក Peter Xu នាយកប្រតិបត្តិក្រុមហ៊ុនធានឡឹដ៏ ហ៊្វូដ គ្លូប៊ល ក៏បានបញ្ជាក់ឱ្យដឹងដែរថា “សម្រាប់ ប៉ាប៉ាចនស៍តែងតែ ជឿជាក់លើការផ្តល់ជូនអតិថិជន នូវគ្រឿងផ្សំដ៏ល្អបំផុត ហើយយើងពិតជារីករាយណាស់ ដែលបានរកឃើញដៃគូដែលមានទស្សនវិស័យដូចពួកយើង។

លោកបន្តថា “ដូច្នេះហើយទើបយើងសម្រេចជ្រើសយក ក្រុមហ៊ុនបុងកាហ្វេ (កម្ពុជា) ដែលជាក្រុមហ៊ុនមួយមានបទពិសោធន៍ខ្ពស់ ទាក់ទងនឹងផ្នែកកាហ្វេ ធ្វើជាដៃគូសហការផ្តាច់មុខសម្រាប់ផ្គត់ផ្គង់សម្ភារៈកា ហ្វេនិងគ្រឿងផ្សំភេសជ្ជៈផ្សេងៗទៀត ដើម្បីធ្វើឱ្យម៉ាកយីហោ ប៉ាប៉ា ចនស៍ របស់យើងកាន់តែល្បីល្បាញ និងមានអតិថិជនកាន់តែច្រើនក្នុងទីផ្សារប្រទេសកម្ពុជា”។

នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុននឹងពង្រីកសាខារបស់ខ្លួនឱ្យបាន១៥សាខានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ខាងមុខនេះ ដោយផ្ដល់នូវអាហារនិងភេសជ្ជៈសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here