ការនាំចូលរថយន្តថ្មីមកកម្ពុជាមានការកើនឡើងទោះក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី

ដោយ: គង់ សូរិយា

ភ្នំពេញ: ការនាំចូលរថយន្តថ្មីរបស់កម្ពុជា នៅតែមានកំណើន ហើយចំនួននេះនឹងបន្តកើនឡើងថែមទៀត ខណៈដែលរដ្ឋាភិបាលបានកែសម្រួលអាករពិសេស លើរថយន្ត ដែលអាចធ្វើឲ្យប្រជាជន មានលទ្ធភាពទិញប្រើប្រាស់កាន់តែច្រើន។ ការលើកឡើងរបស់តំណាងសហព័ន្ធយានយន្តកម្ពុជា។

អនុប្រធានសហព័ន្ធយានយន្តកម្ពុជា លោកងន សាំងបានមានប្រសាសន៍ឲ្យដឹង​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទោះស្ថិតក្នុងបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ខណៈដែលពិភពលោកបានកំពុង ជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងក៏ដោយ សម្រាប់កម្ពុជាការនាំចូលរថយន្តសរុប រួមទាំងរថយន្តមួយតឹក (ជជុះ) និងរថយន្តថ្មី ប្រៀបធៀបនិងប្រទេសជិតខាង គឺមានអត្រានៃការធ្លាក់ចុះបន្តិចបន្តូច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែដោយឡែកការនាំចូលរថយន្តថ្មីវិញ គឺមានអត្រាកើនឡើង។ ជាក់ស្តែងការនាំចូលរថយន្តរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) កើនឡើងប្រមាណ ២០ភាគរយ បើធៀបរយៈពេលដូចគ្នារវាងត្រីមាសទី១ ឆ្នាំ២០២១ និងឆ្នាំ២០២០កន្លងទៅ។

លោកងន សាំងបញ្ជាក់ថា “ការកើនឡើងនៃការនាំាំចូលរថយន្តថ្មី ដោយសារតម្លៃនៃរថយន្តថ្មីប្រហាក់ប្រហែល និងតម្លៃរថយន្តមួយតឹក ដែលធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាព ជាពិសេសការដាក់លក់រថយន្តថ្មី មិនថាតែចំពោះក្រុមហ៊ុនលោកទេ គឺមានក្រុមហ៊ុនដទៃផ្សេងទៀត ផ្តល់សេវាបង់រំលោះសម្រាប់អតិថិជន ដែលជាវយកទៅប្រើប្រាស់”។

ទាក់ទិននឹងទីផ្សាររថយន្តថ្មីនេះ លោកបានបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលស្តីពី ការកែសម្រួលអាករពិសេសលើរថយន្ត នឹងធ្វើឲ្យប្រជាជនកម្ពុជាកាន់តែមានលទ្ធភាព ក្នុងការប្រើប្រាស់រថយន្ត ជាពិសេសរថយន្តថ្មី។ លោកសង្ឃឹមថា ក្រោយវិបត្តិកូវីដ១៩ស្ងប់ស្ងាត់ ឬុផុតរលត់ ចំនួនអ្នកប្រើប្រាស់រថយន្តកាន់តែមានច្រើនជាងមុន ខណៈដែលតម្រូវការទីផ្សារនាំចូលក៏បានហក់ឡើងជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here