ដោយ៖គង់ លាងហួរ
ភ្នំពេញ៖ ធនាគារវិនិយោគគឺជាក្រុមហ៊ុន ដែលមានឯកទេស ក្នុងការផ្ដួចផ្ដើមបង្កើត ការធានាទិញ និងការធ្វើការបែងចែកនូវរាល់ការបោះផ្សាយថ្មីនូវមូលបត្រ។

ការវិនិយោគរបស់ធនាគារវិនិយោគមានដូចជា៖
• ធ្វើការធានាទិញនិងបែងចែកនូវមូលបត្រជាបំណុលនិងមូលបត្រជាកម្មសិទ្ធ។
• ការបោះផ្សាយថ្មីអាចជាការបោះផ្សាយជាលើកដំបូង ដែលជាការបោះផ្សាយលើកដំបូងរបស់ក្រុមហ៊ុនដែលគេហៅថា អាយ-ភី-អូ គឺជាការបោះផ្សាយជាសាធារណៈជាលើកដំបូង។
• ការបោះផ្សាយថ្មីអាចជាការបោះផ្សាយជាលើកទី២ ដែលជាការបោះផ្សាយ ទៅតាមវគ្គនៃការបោះផ្សាយមូលបត្រជាបំណុលរឺក៏មូលបត្រជាកម្មសិទ្ធិដែលមូលបត្រមួយចំនួនត្រូវបានជួញដូរកន្លងមកហើយ។
ធនាគារវិនិយោគបានទទួលប្រាក់ចំណេញមកពីក្រុមហ៊ុន និងរដ្ឋាភិបាល តាមរយៈការបង្កើនសាច់ប្រាក់ ដោយធ្វើការបោះផ្សាយ និងលក់មូលបត្រក្នុងទីផ្សារមូលបត្រ ដោយរួមបញ្ចូលទាំងមូលធនទ្រព្យម្ចាស់ និងសញ្ញាប័ណ្ណ និងដោយការធ្វើការធានាលើសញ្ញាប័ណ្ណ ហើយព្រមទាំងធ្វើការផ្ដល់ដំបូន្មាន លើប្រតិបត្តិការមួយចំនួន ដូចជាការច្របាច់បញ្ចូលគ្នា និងការទិញលក់ក្រុមហ៊ុន។
សកម្មភាពនិងផ្នែកសំខាន់ៗ នៃធនាគារវិនិយោគតំណាងឱ្យធនាគារ និងអតិថិជនរបស់ខ្លួន ហើយតួនាទីជាចម្បងរបស់ធនាគារវិនិយោគ គឺជាការទិញនិងលក់នូវផលិតផល។ ធនាគារវិនិយោគទទួលយកនូវហានិភ័យតាមរយៈការជួញដូរ ដោយធ្វើឡើងដោយឈ្មួញមួយចំនួន ដែលមិនប្រឈមដោយផ្ទាល់ជាមួយនឹងអតិថិជន តាមរយៈហានិភ័យជាចម្បង ហានិភ័យដែលទទួលយកដោយឈ្មួញ បន្ទាប់ពីគាត់ទិញ រឺក៏លក់នូវផលិតផលមួយទៅអោយអតិថិជននិងមិនមានធ្វើការការពារនូវហានិភ័យចំពោះការចំណាយរបស់គាត់ទាំងអស់
ធនាគារវិនិយោគព្យាយាមស្វែងរកនូវប្រាក់ចំណេញជាអតិបរមាចំពោះការដែលគេប្រថុយចំពោះហានិភ័យនៅលើតារាងតុល្យការ។ធនាគារវិនិយោគត្រូវបានគេបែងចែកអោយទៅជាការិយាល័យចំនួនបីគឺការិយាល័យជួរមុខ ការិយាល័យជួរកណ្ដាល និងការិយាល័យជួរក្រោយ៕
ប្រភព៖ដកស្រង់ចេញពីសៀវភៅ អន្តរការីផ្សារភាគហ៊ុនគឺជាអ្វី? ដែលរៀបរៀងដោយលោក ហាស់ វាសនា







