ដោយៈសុខុម
ញូវយ៉ក: លោកស្រី Sheryl Sandberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ មករា ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមធំបំផុតរបស់ពិភពលោកមួយនេះ គ្មានគម្រោងដោះBlock (បិទ) គណនីហ្វេសប៊ុករបស់ប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។
នៅពេលក្រុមហ៊ុននេះ ចាត់វិធានការលើពាក្យសម្ដីមួយឃ្លារបស់លោក ត្រាំ ដែលបានក្លាយជាការអំពាវនាវឱ្យក្រុមអ្នកគាំទ្រ របស់លោកប្រមូលផ្ដុំគ្នាដើម្បីធ្វើការតវ៉ា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១២ មករា។
ថ្លែងក្នុងសន្និសីទReuters Next លោកស្រីSheryl Sandberg បានលើកឡើងថា លោកស្រីសប្បាយចិត្តដែលក្រុមហ៊ុន Facebook បានបង្កកគណនីរបស់លោក ដូណាល់ ត្រាំ ខណៈបណ្ដាក្រុមហ៊ុនចប្ចេកវិទ្យាធំៗ ព្យាយាមបង្ក្រាបលើការអះអាងគ្មានមូលដ្ឋានរបស់លោកថា មានការលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីអាមេរិក ស្របពេលកំពុងផ្ទុះកុបកម្មនៅវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន។
ប៉ុន្មានម៉ោងក្រោយមក ក្រុមហ៊ុន Facebook បានដាក់បម្រាមលើពាក្យសម្ដីមួយឃ្លា “stop the steal” (បញ្ឈប់អំពើលួចបន្លំ)ទាំងអស់គ្នា ដោយលើកឡើងថា ការប្រើប្រាស់ពាក្យនេះ គឺដើម្បីរៀបចំព្រឹត្តិការណ៍ តវ៉ាលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកដែលបានបង្កឱ្យផ្ទុះអំពើហិង្សា។
លោកស្រីបានបន្ថែមថា “ប្រសិនបើលោក ដូណាល់ ត្រាំ ចង់អំពាវនាវឱ្យក្រុមហ៊ុនដកខ្លឹមសារបង្ហោះ (Content) របស់លោកចេញ ទាល់តែធ្វើឡើងតាមរយៈក្រុមប្រឹក្សា Oversight Board ថ្មីរបស់ក្រុមហ៊ុន Facebook ដែលទទួលបន្ទុកធ្វើសេចក្ដីសម្រេចលើខ្លឹមសារបង្ហោះ”។
ថ្លែងទៅកាន់អ្នកកាសែតGina Chon ដែលកាន់ខាងព័ត៌មានក្ដៅៗទាន់ហេតុការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី Sheryl Sandberg បានគូសបញ្ជាក់ថា “នេះសរបង្ហាញឱ្យឃើញថា លោកប្រធាធិបតី មិនស្ថិតនៅពីលើគោលការណ៍របស់យើងឡើយ”៕







