ដោយៈ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនVERYWORDS បានជូបជាមួយមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីពិភាក្សាពីវដ្តនៃអាគុយរថយន្តអគ្គិសនីនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានបានលើកឡើង នៅពេលលោកពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីការភ្ជាប់ប្រព័ន្ធគ្រប់គ្រងវដ្តជីវិតអាគុយ (Integrated Battery Life-Cycle Management System) ជាមួយនឹងក្រុមហ៊ុនVERYWORDS និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសិក្សាពីគម្រោងក្នុងការគ្រប់គ្រងវដ្តជីវិតអាគុយរបស់រថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើ៤ ចំនុចធំៗរួមមាន៖ ១). ការបង្កើតប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យពីអាយុកាលនៃការប្រើប្រាស់ថ្មរបស់យានយន្តអគ្គិសនី ២). ការវាយតម្លៃពីសុវត្ថិភាពរបស់ថ្មយានយន្តអគ្គិសនី ៣). ការចុះបញ្ជី និងគោលនយោបាយក្នុងការគ្រប់គ្រងថ្មរថយន្តអគ្គិសនី និង៤). ការបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្ត្រីជំនាញលើការត្រួតពិនិត្យ និងវាយតម្លៃថ្មយានយន្តអគ្គិសនី៕











