មន្រ្តីរដ្ឋសភាបារាំងសន្យាជម្រុញរដ្ឋាភិបាលរបស់ខ្លូនពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀត

ដោយៈ ចំណាន

សៀមរាបៈ លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបសម្ដែងការគួរសម ជាមួយលោក Thomas Lam ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា​ នៅសាលាខេត្តសៀមរាប។

លោកប្រធានប្រតិភូ ក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា​ បានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានបង្ហាញពីចំណា​ប់អារម្មណ៍ ក្រោយពេលទៅទស្សនកិច្ច នៅទីតាំងមួយចំនួនក្រោមការគាំទ្រពីភាគីបារាំង មានដូចជា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូឌុយប៊្រូល សាលាបង្រៀនភាសាបារាំង និងអង្គការផ្សេងៗផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនោះ ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក៏បានសម្ដែងនូវអំណរសាទរ ដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ។

លោកបានបន្តទៀតថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងរៀបចំរបាយការណ៍ ពាក់ព័ន្ធការងារសំខាន់ៗមួយចំនួន ដែលកម្ពុជាបានស្នើសុំទៅកាន់រដ្ឋាភិបាលបារាំង ឱ្យបន្តការយកចិត្តទុកដាក់ គាំទ្រ និងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង ដែលតែងតែយកចិត្តទុកដាក់ ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងជាពិសេសខេត្តសៀមរាប ដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅខេត្តសៀមរាប​ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here