ពិព៌ណផលិតផលខ្មែរ និងបន្លែផ្លែឈើបានបើកដំណើរការហើយនៅក្រុងសៀមរាប

ដោយៈ ម៉ាណា

    សៀមរាបៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩” ឆ្នាំ២០២៦ ក្រោមមូលបទ “ជំរុញ និងគាំទ្រផលិតផលជាតិ” នៅខេត្តសៀមរាប។

ពិព៌ណនេះបានធ្វើឡើង នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ដ៏មានសារៈសំខាន់នេះឡើងបានយ៉ាងល្អប្រសើរ ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ និងសម្បូរបែប ក្នុងគោលបំណងជំរុញ លើកកម្ពស់ គាំទ្រ ប្រើប្រាស់ និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសក្នុងការផ្គូរផ្គងរវាងធុរជន ក្នុងប្រទេស និងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។

លោកបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ #MadeInCambodia ឱ្យមានការប្រើប្រាស់កាន់តែច្រើនឡើង ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលខ្មែរ ព្រមទាំងបានផ្តល់ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញ-នាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋានទាំងអស់ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សា​យ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ប្រកបដោយគុណភាព សោភ័ណភាព និងអនាម័យ ទៅកាន់សាធារណជនផងដែរ។

លោកសំហេង បូរ៉ាបានបញ្ជាក់ថា “ដើម្បីលើកកម្ពស់ និងជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើម និងសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

យុទ្ធនាការនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល១សប្តាហ៍ ក្នុង១ខែ មានរយៈពេលមួយឆ្នាំពេញ ដោយផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។

លោកបន្ថែមថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចដល់ធុរជន និងវិនិយោគិននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here