សភាពាណិជ្ជកម្មពង្រឹងធនធានមនុស្សក្នុងវិស័យSMEsអំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌ​លអភិវឌ្ឈន៍ធុរកិច្ច បានបើកវគ្គបណ្ដុះបណ្ដាល ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ក្រោមប្រធានបទ “ការអភិវឌ្ឍន៍ម៉ាកសញ្ញា និងទំនាក់ទំនង”។

ការបណ្តុះបណ្តាលនេះ ស្ថិតក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើង មានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២៦ – ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសិក្ខាកាមដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខេត្តសៀមរាប  ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ចូលរួមចំនួនពីរក្រុមផ្សេងគ្នាសរុបប្រមាណ៤០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីធ្វើការគាំទ្រគោលដៅរបស់កម្មវិធីASPIRE-AT ក្នុងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ ដែលផ្តោតលើការបណ្ដុះបណ្ដាល លើចំណេះដឹងអំពីការអភិវឌ្ឍន៍ម៉ាកសញ្ញា និងទំនាក់ទំនង ឱ្យបានត្រឹមត្រូវក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មកសិកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គបណ្ដុះបណ្ដាលចុងក្រោយ ដែលសរុបទាំងអស់ចំនួន៦វគ្គ ទាក់ទងទៅនឹងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីការងារធុរកិច្ច និងការអភិវឌ្ឍន៍ទីផ្សារសម្រាប់នាំចេញ នៅរាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here