កម្ពុជាការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២

ដោយៈ ចំណាន

    ភ្នំពេញៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពីលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា និងតំណាងក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ សរុបប្រមាណ២៥០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផល នៃការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពី ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា
លោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា

របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិ លើកទី២នេះ គឺត្រូវបានរៀបចំឡើង បន្ទាប់ពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០១៦។

ឯកសារដ៏មានសារៈសំខាន់នេះ គឺជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ដែលក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវអនុវត្តក្នុងការទប់ស្កាត់ និងបង្ក្រាប សកម្មភាពពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងលក្ខណៈបុរេសកម្ម និងមានការទទួលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here