ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ៊ឹង កន្ថាផាវី បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងនានា ក្នុងរាជធានីភំ្នពេញសម្រាប់រៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២គឺ “ភូមិហ្វ្រង់កូហ្វូន” (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង “ហ្វ្រង់កូតេក” (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជន ពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕











