ដោយៈ និស្ស័យ
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩” ក្រោមមូលបទ “ជំរុញ និងគាំទ្រផលិតផលជាតិ” នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគាំទ្រ ពីរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត រួមមាន៖ មន្ទីរ-ស្ថាប័នចំណុះខេត្ត អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង “ផ្សារចុងសប្តាហ៍” នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) សរុបចំនួនជាង១១០ស្តង់ពិព័រណ៍ នឹងដាក់តាំងបង្ហាញ-លក់ទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ផលិតផលសិប្បកម្ម តម្បាញ សូត្រ វត្ថុអនុស្សាវរីយ៍ ត្បូងមានតម្លៃ គ្រឿងអលង្ការ អាហារនិងភេសជ្ជៈ ផលិតផលហាឡាល និងសេវាកម្មធនាគារ ជាដើម។
សូមចូលរួមដោយសេរី ដើម្បីគាំទ្រ ប្រើប្រាស់ និងលើកកម្ពស់ផលិតផលខ្មែរ ទាំងអស់គ្នា៕









