រដ្ឋនិងវិស័យឯកជនបើកកិច្ចពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួច

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិភាក្សាក្របខ័ណ្ឌបច្ចេក​ទេស នៃគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយលោកយុន ហេង  អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការ សម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងសេចក្ដីព្រាងសៀវភៅណែនាំស្តីពី នីតិវិធីប្រតិបត្តិស្តង់ដា (SOP) នៃយន្តការវេទិកាG-PSF ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើឱ្យឯកសារទាំងពីរនេះ កាន់​តែមានភាពល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សានេះ ក៏មានការអញ្ជើញចូលរួម ពីលោកបណ្ឌិតតាន់ មុនីវណ្ណអនុប្រធានសភាពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ៩០រូប។

កិច្ចប្រជុំនេះមានគោលបំណង ដូចជា ១. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូល លើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ២. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូល លើសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបត្តិនៃយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន (G-PSF – SOPs)។

គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៥ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ កំពុងឈានទៅសម្រេចពេញលេញ១០០% ដោយវិធានការសម្រេចពេញលេញបានកើនដល់១៦៩ ស្មើនឹងប្រមាណ៩៤,៤% នៃវិធានការសរុប ខណៈវិធានការកំពុងត្រូវបានអនុវត្តទាំង១០ ស្មើនឹងប្រមាណ៥,៦% នៃវិធានការសរុបសម្រេចបាន វឌ្ឍនភាពសំខាន់ៗ ដែលស្ថិតក្នុងបង្គោលចរទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here