ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមអ្នកវិនិយោគកំពុងថ្លឹងថ្លែងពីភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងតាមដានភាពតានតឹងភូមិសាស្ត្រនយោបាយ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកនឹងដំឡើងពន្ធពី១០ភាគរយ ដល់១៥ភាគរយលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីគ្រប់ប្រទេសទាំងអស់ ដែលជាកម្រិតអតិបរមាអនុញ្ញាតក្រោមច្បាប់។
តម្លៃប្រេងឆៅប្រភេទ Brent future បានធ្លាក់ចុះ៩សេន ឬ ០,១ភាគរយមកនៅត្រឹម៧១,៤០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0120 GMT ខណៈតម្លៃប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១១សេន ឬ ០,២% មកនៅត្រឹម៦៦,២០ដុល្លារក្នុងមួយបារ៉ែល៕







