ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជួបពិភាក្សាជាមួយភាគីជប៉ុន ដើម្បីពង្រីកការនាំចេញ

ដោយៈ ម៉ាណា

    ជប៉ុនៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មកូជិ (Kochi Industrial Promotion Center) ព្រមទាំង លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ លើការនាំចេញផលិតផលកសិកម្ម និងការពង្រឹងពាណិជ្ជកម្មរវាងកម្ពុជា និងកូជិ។

ជាមួយគ្នានេះ ក៏មានការពិភាក្សាអំពីឱកាស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែកចាយផលិតផលកម្ពុជា នៅក្នុងទីផ្សារជប៉ុន និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាកសិកម្ម ដើម្បីលើកកម្ព​ស់គុណភាព និងភាពប្រកួតប្រជែង ឱ្យកាន់តែរីកចម្រើនឡើងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ នារសៀលថ្ងៃដដែលនេះ លោករដ្ឋលេខាធិការក៏បានបន្តជួបពិភាក្សា ការងារជាមួយអភិបាលក្រុង និងថ្នាក់ដឹកនាំសាលាក្រុងណានកូគុផង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ក្នុងគោលបំណងជំរុញបន្ថែមនូវការនាំចេញផលិតផលសក្តានុពលកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ក៏មានការពិភាក្សាអំពីការលើកទឹកចិត្ត ឱ្យក្រុមហ៊ុននៅណានកូគុ ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here