ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងសម្រួលពាណិជ្ជកម្មដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  និងជាអនុសហប្រធានទី១ នៃក្រុមការងារ “ឆ” តំនាង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា តំណាងគ្រឹះស្ថានសមាគម ក្រុមហ៊ុនឯកជន សមាជិក សមាជិកានៃក្រុមការងារ “ឆ” និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាប្រឈម ដែលជាកង្វល់ដែលស្នើឡើងផ្នែកឯកជន ក្នុងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដាក់ស្នើសុំ ដំណោះស្រាយពីសំណាក់ដៃគូ គីក្រសួងពាណិជ្ជកម្មក្នុងពេលឆាប់ៗនេះ។

ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា លើបញ្ហាប្រឈម ដែលជាកង្វល់ ដែលស្នើឡើងផ្នែកឯកជនដូចជា៖ បញ្ហាពាក់ព័ន្ធនឹងការអនុវត្តប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការធ្វើសាមញ្ញាកម្ម នៃការងារចុះបញ្ជីពាណិជ្ជកម្ម។ ២. បញ្ហានៃច្រកចេញចូលតែមួយ។ ៣. បញ្ហាត្រួតពិនិត្យតាមផ្លូវ ៤. បញ្ហាតម្លៃផ្លូវការក្នុងការចុះបញ្ជី រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here