តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃសុក្រនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានកំណត់ពេលពី១០ទៅ១៥ថ្ងៃសម្រាប់អ៊ីរ៉ង់ ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងប្រឈមមុខនឹង «រឿងអាក្រក់ៗ»។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ០,០៧ភាគរយ គិតត្រឹមម៉ោង១២:៣៩នាទី។

យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ១,១៥ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៦៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានផ្អាកការជួញដូរ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,០៥៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,១១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here