ក្រុមហ៊ុនអន្តរជាតិមួយចាប់អារម្មណ៍ស្វែងរកវិស័យមានសក្តានុពលដើម្បីវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។

ក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការរវាងក្រុមហ៊ុនGROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្ម ក្នុងការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង, ភស្តុភារកម្ម។ល។ គោលបំណងនៃការជួបពិភាក្សានាពេលនេះ គឺដើម្បីស្វែងរកកាលានុវត្តភាព វិនិយោគនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពលមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចពិភាក្សា លោកជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់នូវជំនាញ ក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជន ដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងនូវវិស័យមួយចំនួនដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ។ល។ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ធ្វើការបណ្តាក់ទុនវិនិយោគ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here