ក្រសួងពាណិជ្ជកម្មរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថនបានដឹកនាំកិច្ចប្រជុំ រៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។

កិច្ចប្រជុំផ្ទៃក្នុងនេះ ផ្តោតលើការតាមដានវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះ ទៅឆ្នាំ២០៣០ ដែលមានវត្តមានអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព នៃសេចក្តីព្រាងចុងក្រោយ ដែលបានកែសម្រួលបន្ទាប់ពីទទួលបានធាតុចូលចុងក្រោយ ពីបណ្តាក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំបានពិនិត្យលម្អិតនូវរចនាសម្ព័ន្ធ មាតិកា និងផ្តល់ធាតុបន្ថែមចូលទៅតាមសសរស្តម្ភនីមួយៗ ដើម្បីធានាថាឯកសារក្របខណ្ឌគោលនយោបាយ មានសង្គតិភាពជាមួយយុទ្ធសាស្រ្តជាតិ និងអាទិភាពការងារក្នុងវិស័យពាណិជ្ជកម្ម ក្នុងការតៀមខ្លួនរួចរាល់ចាកចេញចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវខ្លឹមសារពេញលេញ និងកំណត់ទិសដៅការងារបន្ទាប់ ក្នុងគោលដៅជំរុញនិងពន្លឿន ឱ្យការរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មនេះ បញ្ចប់ជាស្ថាពរនាពេលខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here