CDCពង្រឹងសមត្ថភាពធនធានមនុស្សទាក់ទងការតាក់តែងលិខិត និងនិតិវិធីរដ្ឋបាល

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការតាក់តែងលិខិតនិងនីតិវិធីរដ្ឋបាល” ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកក្រោមឱវាទ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមអធិបតីភាពលោកគង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ ផ្តល់ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកនៃក.អ.ក. សរុបចំនួន៨០រូប ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ លោកស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសសាលាភូមិន្ទរដ្ឋបាល។

វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលនានា ប្រក​បដោយភាពត្រឹមត្រូវ មានសង្គតិភាព និងសុក្រឹតភាពខ្ពស់។

តាមរយៈវគ្គបណ្ដុះបណ្ដាលនេះដែរ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់រៀនសូត្រ និងចូលរួមយ៉ាងផុសផុល ក្នុងការក្រេបយកចំណេះវិជ្ជា និងបទពិសោធន៍នានា ដែលចែករំលែកដោយវាគ្មិន ដើម្បីបានជាពុទ្ធិបន្ថែម ក្នុងការអនុវត្តការងារប្រចាំថ្ងៃជូនស្ថាប័ន ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពការងារខ្ពស់មួយកម្រិតទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here