តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈបណ្តាអ្នកវិនិយោគបានវាយតម្លៃហានិភ័យនៃការផ្គត់ផ្គង់ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅជិតច្រកសមុទ្រ Hormuz មុនពេលកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកចាប់ផ្តើម។

អ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយោធាមួយកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយ និងជាផ្លូវនាំចេញប្រេងពីបណ្តាប្រទេសអារ៉ាប់ ដែលបានអំពាវនាវឱ្យមានការចរចាផ្នែកការទូតដើម្បីបញ្ចប់ជម្លោះ។

តម្លៃប្រេងឆៅប្រភេទ Brent future បានធ្លាក់ចុះ៥៩សេន មកនៅត្រឹម៦៨,០៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0738 GMT បន្ទាប់ពីបានកើនឡើង១,៣៣ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក តម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៣២សេនដល់៦៣,២១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here