ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំមើលកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលខាងមុខ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងបើកកិច្ចចរចាជុំទីពីរនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងគោលបំណងដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយ។
តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៣សេន មកនៅត្រឹម៦៧,៧២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0727 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣សេនមកនៅត្រឹម៦២,៨៦ដុល្លារក្នុងមួយបារ៉ែល៕







