មហាវិថីហ្សី ជីនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣)បានកែលំអរបច្ចេកទេសសាជាថ្មី

ដោយៈ ម៉ាណា

    កណ្តាលៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា ដឹកនាំក្រុមបច្ចេកទេសចុះពិនិត្យមហាវិថីស៊ីជីងពីង។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកគួច ចំរើន អភិបាល ខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធចុះពិនិត្យមហាវិថីស៊ីជីងពីង (ក្រវាត់ក្រុងទី៣) ដែលមានបញ្ហារអិលពេលភ្លៀងរលឹម នៅចំណុចភ្លើងស្តុបបំបែក ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងចំណុច គ.ម 15+500 ដល់គ.ម 16+000 សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមការចង្អុលបង្ហាញពី លោករដ្ឋមន្ត្រី  និងអភិបាលខេត្តកណ្តាល ក្រុមការងារជំនាញបានចាត់ចែងបន្ទាន់ ដើម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់នេះ ដោយលាងសម្អាតជ័រ ប្រេង និងដី ដែលតោងជាប់លើតួផ្លូវ គូសគំនូសបន្ថែម ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី  និងប្រើម៉ាស៊ីនឆូតបង្កើនភាពគ្រើមលើផ្ទៃផ្លូវផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here