PIEបណ្តុះបណ្តាលនិស្សិតក្នុងវិស័យចម្អិនម្ហូបអាហារ និងផ្តល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទទួលស្គាល់ជាអន្តរជាតិ

ដោយៈ ចំណាន

    ភ្នំពេញៈ សមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) បានក្លាយជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យចម្អិនម្ហូបអាហារ និងផ្តល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទទួលស្គាល់ជាអន្តរជាតិ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញទស្សនកិច្ចសមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានលោកឧកញ៉ាលូ ម៉េង ជាប្រធានសមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំបច្ចេកទេស ដែលវិទ្យាស្ថានេនះ ជាគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ទេសចរណ៍ ដែលផ្តោតលើការលើកកម្ពស់គុណភាព បណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន បានស្តាប់នូវការធ្វើបទបង្ហាញអំពីបេសកកម្ម ទិសដៅ និងសកម្មភាពសំខាន់ៗរបស់PIE ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសជំនាញពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការបង្កើតឱ្យមាននូវកិច្ចសហការ រវាងស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីធានាបាននូវការបណ្តុះបណ្តាល ដែលមានគុណភាព និងអាចអនុវត្តបានជាក់ស្តែងនៅទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យរីកចម្រើនប្រកបដោយចីរភាព គឺមិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានជំនាញ និងសមត្ថភាពខ្ពស់ ពោលគឺកិច្ចសហការជាមួយស្ថាប័នអប់រំ បច្ចេកទេសដូចជា PIE នឹងជួយពង្រឹងគុណភាពសេវាកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here