ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន (TWG-SSZI)។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀន (TWG-SSZI) លើកទី៣ និងដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី (១). ពិនិត្យឆ្លងលើសេចក្តីព្រាងរបាយការណ៍សង្ខេប នៃកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ TWG-SSZI សារអប់រំសម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន និងផែនការងារសកម្មភាពរបស់ក្រុមការងារTWG-SSZI សម្រាប់ឆ្នាំ២០២៦ (២). បង្ហាញអំពីផែនការសកម្មភាពរបស់ដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន។
(៣) ពិភាក្សាអំពីការបង្កើតអនុក្រុមការងារចំណុះ ឱ្យក្រុមការងារ TWG-SSZI និងការបង្កើតក្រុមការងារបច្ចេកទេស ថា្នក់ខេត្តលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន៕










