ដោយៈ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មបានបើកកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ចូលរួម “កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត”។
ក្រោមអធិបតីភាព លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាស្តីពីការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ព្រមទាំងប្រមូលធាតុចូលដើម្បីរៀបចំនិវិធីបោះឆ្នោត និងបង្កើតគណៈកម្មការរៀបចំការបោះឆ្នោត៕








