តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងតិចតួចនៅថ្ងៃសុក្រនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ខណៈការព្រួយបារម្ភអំពីជម្លោះដែលអាចកើតមាននៅប្រទេសអ៊ីរ៉ង់បានធូរស្រាល និងការព្យាករណ៍អំពីការផ្គត់ផ្គង់ប្រេងលើសពីតម្រូវការនៅឆ្នាំនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា សហរដ្ឋអាមេរិកអាចនឹងឈា នដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលមួយខែខាងមុខ។

ជាមួយគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IAE) បានព្យាករថា កំណើនតម្រូវការប្រេងសកលនៅឆ្នាំនេះនឹងមានកម្រិតទាបជាងការរំពឹងទុកពីមុន ខណៈការផ្គត់ផ្គង់ប្រេងឆៅសរុបនឹងមានកម្រិតលើសពីតម្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅ Brent future បានកើនឡើង៣សេនដល់៦៧,៥៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0205 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១សេនដល់៦២,៨៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here