រដ្ឋាភិបាលបាលរៀបចំប្រគល់ដីសម្បទានសង្គមកិច្ចដើម្បីលើកកំពស់ជីវភាពឲ្យបានសមរម្យ

ដោយៈ ម៉ាណា

    ស្វាយរៀងៈ ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ច គឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យ ហើយទន្ទឹមនឹងគ្នានេះ អាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះ គឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ ជួនបងប្អូនសម្បទានិករួមមាន ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ផ្សេងទៀត ដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះមានការអញ្ជើញចូលរួម ពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងនវានុវត្ត តំណាងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តស្វាយរៀង។

ពិធីនេះមានការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនសម្បទានិកជំហាន២ ចំនួន១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន៣ ចំនួន៩១ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែង ស្រុករមាសហែក ខេត្តស្វាយរៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here