ប្រទេសហ្សកហ្ស៊ីមានគំរោងផ្តល់ទិដ្ឋាការ E -Arrival ដល់ប្រជាជន កម្ពុជា

ដោយៈ ចំណាន

    ហ្សកហ្ស៊ីៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសហ្សកហ្ស៊ី បានបង្ហាញពីគោលបំណង ពង្រីកកិច្ចសហការជាមួយកម្ពុជា ពិសេសលើគំរោងផ្តល់វីសារឬទិដ្ឋាការE- Arrivalមកកាន់ប្រជាជនកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជា វណ្ណដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្កសហ្ស៊ី ក្​នុងសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា វណ្ណដេតបាបសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ខ្ញុំបានបន្តដឹកនាំគណៈប្រតិភូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីផ្លាស់ប្ដូរបទពិសោធផ្នែកបរិវត្តកម្មរដ្ឋាភិបាលឌីជីថលជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធនៅប្រទេសហ្សកហ្ស៊ី”។

លោកបន្តថា តបតាមការអញ្ជើញរបស់ ក្រសួងការបរទេសហ្សកហ្ស៊ី ជាក្រសួងសម្របសម្រួលដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាការងារជាមួយលោក Alexander Khvtisiashvili រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសហ្សកហ្ស៊ី។

លោក Alexander Khvtisiashvili បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះខ្ញុំ និងគណៈប្រតិភូក្រសួងដែលបានអញ្ជើញមកធ្វើទស្សនកិច្ច នៅប្រទេសហ្សកហ្ស៊ី និងបានថ្លែងអំពីសេចក្ដីសង្ឃឹម ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី តាមរយៈកិច្ចសហការប្រតិបត្តិការឌីជីថល។

ជាមួយគ្នានេះ លោកជា វណ្ណដេតបានចែករំលែកអំពីវឌ្ឍនភាពវិស័យឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ដែលបានធ្វើឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់ លើឆាកអន្តរជាតិ និងបានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរពីបរទេស ក្នុងការធ្វើដំណើរទៅកម្ពុជា។

ជាលទ្ធផលនៃកិច្ចពិភាក្សា ភាគីហ្សកហ្ស៊ីមានបំណងរៀបចំឱ្យមានការផ្ដល់ទិដ្ឋាការ នៅពេលមកដល់ហ្សកហ្ស៊ី (Visa On Arrival) សម្រាប់ប្រជាជនកម្ពុជា ដែលបច្ចុប្បន្នត្រូវទៅស្នើសុំដោយផ្ទាល់ នៅស្ថានទូតហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here