រដ្ឋមន្រ្តីពាណិជ្ជកម្មជួបមន្រ្តីជាន់់ខ្ពស់ប៉ាគីស្ថានដើម្បីជម្រុញកិច្ចសហការលើវិស័យពាណិជ្ជកម្ម

ដោយៈ និស្ស័យ

    ប៉ាគីស្ថានៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកSenator Mohammad Ishaq Dar ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីលទ្ធផលជាវិជ្ជមាននៃជំនួបពិភាក្សា ការងារជាមួយវិស័យឯកជនរបស់ប៉ាគីស្ថាន រួមមានសមាគមអ្នកផលិតឱសថប៉ាគីស្ថាន សហព័ន្ធសភាពា​ណិជ្ជកម្មនិងឧស្សាហកម្មប៉ាគីស្ថាន និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ ដោយបានពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាព និងយន្តការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការចម្រុះកម្ពុជាប៉ាគីស្ថាន និងការរៀបចំផែនការសកម្មភាពជាក់លាក់ ដើម្បីផលប្រយោជន៍រួមគ្នារវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តី Senator Mohammad Ishaq Dar បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដោយបញ្ជាក់ថា កម្ពុជាជាដៃគូដ៏ល្អនិងជាមិត្តយូរអង្វែង និងស្វាគមន៍ចំពោះការពិភាក្សា លើការរៀបចំឱ្យមានក្របខណ្ឌកិច្ចព្រមព្រៀងភាពអនុគ្រោះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយប្រទេសទាំងពីរមានវិស័យជាច្រើន ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីអាចទាញយកអត្ថប្រយោជន៍ទីផ្សារ ដែលប្រទេសនីមួយៗមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here