តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ ខណៈភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាជុំវិញបញ្ហាអ៊ីរ៉ង់ មានទម្ងន់ជាងរបាយការណ៍ឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលចង្អុលបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃស្តុកប្រេងឆៅ។

វិទ្យាស្ថានប្រេងអាមេរិក(American Petroleum Institute) បានរាយការណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន១៣,៤លានបារ៉ែលកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent future បានកើនឡើងលើសពី៦៩ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះបន្តិចកាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃជិត៦៤ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here