គណប្រតិភូអារ៉ាប៊ីសាអូឌីតនឹងមកបំពេញទស្សនកិច្ចសិក្សាឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីតបានលើកឡើងថា គណប្រតិភូធុរកិច្ចរបស់ប្រទេសអារ៉ាប៊ី សាអូឌីតនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានបញ្ជាក់ ក្នុងពេលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភា​ក្សា​ការងាររវាងលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូដឹកនាំដោយលោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបការងារនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្រប នៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្ត ឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកWaleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។

លោកក៏បានលើកឡើងពីបំណងរៀបចំ ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030៕

LEAVE A REPLY

Please enter your comment!
Please enter your name here