ដោយៈ ម៉ាណា
ប៉ាគីស្ថានៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជែម កាម៉ាល់ ខាន់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងមានការចូលរួមពីតំណាង ក្រសួងការបរទេសប៉ាគីស្ថាន ក្រុមប្រឹក្សាវិនិយោគ និងអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការកើនឡើងជាលំដាប់ នៃទំហំពាណិជ្ជកម្ម និងបានឯកភាពក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន៕










