សេចក្ដីព្រាងច្បាប់ស្ដីពីភស្តុភារកម្មស្ថិតក្នុងដំណាក់កាលព្រាងចុងក្រោយរបស់ក្រសួង

ដោយៈ និស្ស័យ

    ភ្នំពេញៈ នៅទីបំផុត សេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្មបានសម្រេចចុងក្រោយ ចេញពីក្រសួងហើយ បន្ទាប់ពីមានការប្រមូលធាតុចូលជាច្រើនលើក។

ព័ត៌មាននេះ ត្រូវបានបង្ហាញនៅពេលលោកហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុង ដើម្បីពិនិត្យ និងសម្អាតលើសេចក្ដីព្រាងច្បាប់ស្ដីពីភស្តុភារកម្ម បន្ទាប់ពីទទួលបានធាតុចូលនានាពីបណ្ដាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានភស្តុភារកម្មជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា ពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្ដីព្រាងច្បាប់ស្ដីពី ភស្តុភារកម្ម មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្តបន្ទាប់។

លោករដ្ឋលេខាធិការបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានចូលរួមប្រឹងប្រែងរៀបចំ សេចក្ដីព្រាងស្ដីពីភស្តុភារកម្មឱ្យគ្រប់ជ្រុងជ្រោយ និងការពន្លឿនឱ្យសេចក្ដីព្រាងច្បាប់ អាចដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here