ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកយ៉ង សាំង កុមារ អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធជួបប្រជុំ ជាមួយតំណាងអង្គការ KOICA ពិភាក្សាពី”គម្រោងបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់ទូទាំងប្រទេស”។
ក្នុងជំនួបពិភាក្សានោះ លោករដ្ឋលេខាធិការ បានណែនាំលើការរៀបចំផែនការបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ-សង្កាត់នៅឆ្នាំ២០២៦ ដោយបានកំណត់នូវចំណុចមានដូចជា៖ ១. ធ្វើការរៀបចំមេរៀនបណ្តុះបណ្តាល(Curriculum) ឱ្យបានចប់សព្វគ្រប់ត្រឹមខែមិថុនា ឆ្នាំ២០២៦ ២.ដំណើរការបណ្តុះបណ្តាល ចាប់ធ្វើពីខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះផ្តោតទៅលើ ក្រុមប្អូនៗមន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលសមត្ថភាពនៅមានកម្រិត ចាប់ផ្តើមពីប្រធានបទ “ប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រើប្រាស់ធាតុចូលកសិកម្ម” និងមូលដ្ឋានគ្រឹះនៃផលិតកម្មកសិកម្មសំខាន់ ទៅតាមតម្រូវការអាទិភាពរបស់ឃុំនីមួយៗ៕







