ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃចន្ទនេះ ខណៈការភ័យខ្លាចអំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបើកការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្តេជ្ញាបន្តការចរចា បន្ទាប់ពីភាគីទាំងពីរបានពិពណ៌នាថា ការពិភាក្សាកាលពីថ្ងៃសុក្រសប្តាហ៍មុននៅប្រទេសអូម៉ង់មានសញ្ញាវិជ្ជមាន។ ការណ៍នេះបានបន្ធូរបន្ថយការព្រួយបារម្ភថា ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ អាចធ្វើឱ្យតំបន់មជ្ឈិមបូព៌ាកាន់តែខិតជិតសង្គ្រាម ខណៈអាមេរិកបានដាក់ពង្រាយកងកម្លាំងយោធាបន្ថែមទៀតនៅក្នុងតំបន់នេះ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៨៤សេន ឬ មកនៅត្រឹម៦៧,២១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0747 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៨២សេន មកនៅត្រឹម៦២,៧៣ដុល្លារក្នុងមួយបារ៉ែល៕







