NBC និងADBផ្តោតលើកិច្ចពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

     ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីសប្តាហ៍មុន បានពិភាក្សាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្នែកនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើប្រព័ន្ធទូទាត់ ការច្នៃប្រឌិតឌីជីថល និងស្ថិរភាពហិរញ្ញវត្ថុ។

     ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវជា សិរី ទេសាភិបាល NBC បានទទួលការចូលជួបសម្តែងការគួរសមពីលោកស្រី Yasmin Siddiqi នាយកADB ប្រចាំកម្ពុជា ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកពីភាគីទាំងសងខាង នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

     ក្នុងជំនួបនោះ លោកជំទាវជា សេរី និងលោកស្រីស៊ីដ ឌីជី បានផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា និងការប្រើប្រាស់បញ្ញាសិប្បនិមិត្ត។

នាយកADB ប្រចាំប្រទេសបានលើកឡើង ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ហើយបានកត់សម្គាល់ពីវឌ្ឍនភាពល្អ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំទូទៅ។

លោកស្រីបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ NBC លើវិស័យអាទិភាព។

     ក្នុងឱកាសនោះ លោកជំទាវ ជា សិរី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងភាគីទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់ADB សម្រាប់ការគាំទ្ររបស់ខ្លួន ក្នុងការរៀបចំប្រតិបត្តិការ របស់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់ ហិរញ្ញវត្ថុ (FCC) ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពី បរិយាកាសហិរញ្ញវត្ថុពីឆ្នាំ 2026 ដល់ឆ្នាំ 2030 និងការអនុវត្តសកម្មភាពទាក់ទង នឹងស្ថិរភាពហិរញ្ញវត្ថុ។

     នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ជា សិរី បានសរសេរថា “យើងបានពិភាក្សាអំពីភាពជាដៃគូ ដែលមានស្រាប់ និងអនាគតរបស់យើង ជាពិសេសលើការកែសម្រួល យុទ្ធសាស្រ្តដាក់បញ្ចូលហិរញ្ញវត្ថុឆ្នាំ2025-2030 ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងយន្តការដើម្បីទាក់ទាញមូលនិធិ ដែលមានតម្លៃសមរម្យដល់វិស័យថាមពលស្អាត ដែលកំពុងរីកចម្រើននៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here