ដោយៈ ម៉ាណា
ភ្នំពេញៈ វេទិកាពិភាក្សាប្រធានបទទី២ ស្តីពី “វិធីសាស្ត្រចងក្រងសូចនាករ និងការព្យាករទេសចរណ៍” នៅក្នុងដំណើរការប្រព្រឹត្តទៅនៃសន្និបាតបូកសរុបលទ្ធផល ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។
សារៈសំខាន់ស្នូលនៃប្រធានបទ ក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍រួមមាន៖ ១. ពង្រឹងគុណភាពទិន្នន័យស្ថិតិទេសចរណ៍ ប្រកបដោយភាពត្រឹមត្រូវ និងវិជ្ជាជីវៈ ២. រក្សានូវសង្គតិភាពទិន្នន័យទេសចរណ៍ តាមរយៈការធានានូវភាពស៊ីចង្វាក់ក្នុងប្រព័ន្ធស្ថិតិ ពីគ្រប់វិស័យពាក់ព័ន្ធ ជៀសវាងបញ្ហាខ្វែងគំនិតគ្នា ក្នុងបូកសរុបទិន្នន័យទេសចរណ៍ និង៣. ផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ស្ថិតិ ទេសចរណ៍ពីគ្រប់ភាគីពាក់ព័ន្ធ។
កិច្ចពិភាក្សានេះមានការសម្របសម្រួល ពីលោកមហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកនាយកដ្ឋានស្ថិតិ។
– វាគ្មិន ចំនួន ៥រូប រួមមាន ១. លោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ២. លោកកែវ ចិត្រា ប្រធាននាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ។ ៣ លោក អ៊ិត អេរ៉ូ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា។ ៤. លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ចនៃអគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៥. លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍៕









