ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង១ភាគរយនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់បានធូរស្រាល ហើយក្រុមវិនិយោគិនកំពុងផ្តោតលើលទ្ធផលនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
កង្វះនៃការឯកភាពគ្នាលើរបៀបវារៈសម្រាប់កិច្ចប្រជុំរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅប្រទេសអូម៉ង់ បានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភអំពីហានិភ័យភូមិសាស្ត្រនយោបាយ។
តម្លៃប្រេងឆៅ Brent future បានកើនឡើង៧៨សេនដល់៦៨,៣៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0658 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៨០សេនដល់៦៤,០៩ដុល្លារក្នុងមួយបារ៉ែល៕







