កម្ពុជា អ៊ីតាលីបើកសម្ភោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម ខណៈប្រទេសទាំងពីរកំពុងជម្រុញការបង្កើនទំហំពាណិជ្ជកម្ម

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជាលើកទី២។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអ៊ីតាលី និងសហគមន៍ធុរកិច្ចកម្ពុជា និងអ៊ីតាលីជាច្រើននាក់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះឡើង ដែលនេះជាសញ្ញាណវិជ្ជមាននៃភាពជឿជាក់ពីសំណាក់ធុរជន ពាណិជ្ជករ និងវិនិយោគិនអ៊ីតាលីមកលើកម្ពុជា។

លោកបន្ថែមថា “បើទោះបីជាប្រទេសយើងទាំងពីរ មានភូមិ​សាស្រ្តឆ្ងាយពីគ្នាក្តី ក៏ប៉ុន្តែផ្អែកលើកត្តាសេដ្ឋកិច្ច ប្រទេសយើងទាំងពីរមានឧត្តមភាព ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក លើវិស័យសក្ដានុពលមួយចំនួន”។

ក្នុងន័យនេះ លោកអគ្គលេខាធិការរង ក៏បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនិងវិនិយោគអ៊ីតាលី ឱ្យធ្វើការពិចារណាវិនិយោគលើវិស័យដែលមានសក្តានុពលចំនួន៤ ដែលវិស័យទាំងនេះអាចធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទទួលបានជោគជ័យ និងចូលរួមចំណែកផងដែរដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច កម្ពុជា រួមមាន ការកែច្នៃផលិត​ផលកសិកម្មនិងបច្ចេកវិទ្យាចំណីអាហារ ឧស្សាហកម្មកម្មន្តសាលនិងឧស្សាហកម្មគាំទ្រ ដូចជាគ្រឿងបង្គុំនិងបន្លាស់រថយន្ត និងគ្រឿងបង្គុំនិងឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងការប្រើប្រាស់ប្រចាំថ្ងៃដែលមានកិត្តិនាម “ Made in Italy”, និងឧស្សាហកម្មនិងបច្ចេកវិទ្យាបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here