តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឯកភាពបើកកិច្ចចរចានៅប្រទេសអូម៉ង់នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបន្ធូរបន្ថយការព្រួយបារម្ភចំពោះលទ្ធភាពនៃការកើតមានជម្លោះយោធារវាងប្រទេសទាំងពីរ។

អ៊ីរ៉ង់ ជាប្រទេសផលិតប្រេងធំជាងគេទី៤ ក្នុងចំណោមបណ្តាសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង(OPEC)។ ហេតុនេះ ស្ថានភាពទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមានឥទ្ធិពលខ្លាំងលើទីផ្សារប្រេងឆៅអន្តរជាតិ។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ១,៣១ដុល្លារមកនៅត្រឹម៦៨,១៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0714 GMT ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១,២៤ដុល្លារមកនៅត្រឹម៦៣,៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here