ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសុខ សុភ័ក្ត្រ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអនុវត្តឧបាស្រ័យពាណិជ្ជកម្ម” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សិក្ខាសាលានេះ មានការចូលរួមពី លោកស្រី Yasmin Siddiqi នាយិកាធនាគារADB ប្រចាំកម្ពុជា។ លោក លោកស្រីអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិ ឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.), មន្ត្រីលេខាធិការដ្ឋាន គ.ជ.ឧ.ព. និងជំនាញការអន្តរជាតិរបស់ ADB ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងចំនួនប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងអំពីកិច្ចព្រមព្រៀង របស់អង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងឧបាស្រ័យពាណិជ្ជកម្ម។ ករណីអនុវត្តជាក់ស្តែងក្នុងក្របខ័ណ្ឌអន្តរជាតិ និងបទប្បញ្ញត្តិសំខាន់ៗនៃសេចក្តី ព្រាងអនុក្រឹត្យពាក់ព័ន្ធនឹងឧបាស្រ័យពាណិជ្ជកម្ម៕








