តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈទីផ្សារបានពិចារណាពីលទ្ធភាពនៃការថយចុះនូវភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ហើយការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ជាកត្តាជំរុញឱ្យតម្លៃប្រេងឆៅធ្លាក់ចុះផងដែរ។

ក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារពត៌មាន Reuters ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញនៅថ្ងៃសុក្រសប្តាហ៍នេះនៅប្រទេសតួកគី ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា នាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ រឿងអាក្រក់ៗអាចកើតឡើង ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចបានសម្រេច។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ១៥សេន មកនៅត្រឹម៦៦,១៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 1016 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៨សេនមកនៅត្រឹម៦២,០៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here