ក្រុមការងារផ្នែកឯកជន ក្រុម “ណ” “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍”បើកកិច្ចប្រជុំលើកទី១

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុម “ណ” “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ាសុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ណ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ណ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងសមា​គមបច្ចេកវិទ្យាឌីជីថលកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យឌីជីថល និងទូរគមនាគមន៍មួយចំនួនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ ជាពិសេសលើប្រធានបទ នៃការទទួលស្គាល់យថាប្រភេទ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ នាពេលខាងមុខនេះ។

កិច្ចប្រជុំក្រុមការងារ “ណ” ផ្នែកឯកជននាព្រឹកនេះ គឺជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២៦ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here