ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់កំពុងពិភាក្សាយ៉ាងម៉ត់ចត់ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសញ្ញាបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងជាមួយសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC)។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា អ៊ីរ៉ង់កំពុង «ពិភាក្សាយ៉ាងម៉ឺងម៉ាត់»ជាមួយសហរដ្ឋអាមេរិក ប៉ុន្មានម៉ោង បន្ទាប់ពីមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ លោក Ali Larijani បានអះអាងថា ការរៀបចំសម្រាប់ការចរចាកំពុងដំណើរការ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣,៣៨ដុល្លារមកនៅត្រឹម៦៥,៩៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0528 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ៣,៣៣ដុល្លារមកនៅត្រឹម៦១,៨៨ដុល្លារក្នុងមួយបារ៉ែល៕







