កម្ពុជាសិក្សពីការប្រើប្រាស់បច្ចេកវិទ្យាជប៉ុន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយចីរភាពនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាជប៉ុន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយចីរភាពនៅកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងដោយ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ស្ថានទូតជប៉ុនប្រចាំកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្រុមហ៊ុនIKEE ក្រុមហ៊ុន Yachiyo Engineering Co., Ltd. និងក្រុមហ៊ុន Yokogawa Bridge Corporation និងមានការចូលរួមពីអង្គភាពក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន នាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ផ្តោតលើការបង្កើតបច្ចេកវិទ្យារួមគ្នា មិនមែនត្រឹមតែការផ្ទេរបច្ចេកវិទ្យាតែម្យ៉ាងទេ តែបានបញ្ចូ​លបច្ចេកវិទ្យាជប៉ុន ជាមួយនឹងតម្រូវការរបស់កម្ពុជា លក្ខខណ្ឌមូលដ្ឋាន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងអាចបង្កើតដំណោះស្រា​យដែលអាចអនុវត្តន៍បានជាក់ស្តែងប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here