តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានក្តីបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាមេរិកអាចនឹងធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងសំខាន់នៅតំបន់មជ្ឈិមបូព៌ា និងអាចជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងពីតំបន់នេះ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើអ៊ីរ៉ង់ឱ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបានគំរាមប្រើកម្លាំងយោធា បន្ទាប់ពីក្រុមកងទ័ពជើងទឹកអាមេរិកបានមកដល់តំបន់មជ្ឈឹមបូព៌ា។

អ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេទី៤ ក្នុងចំណោមអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC)។ លោក ត្រាំ កំពុងពិចារណាជម្រើសដើម្បីវាយប្រហារកងកម្លាំងសន្តិសុខ និងមេដឹកនាំអ៊ីរ៉ង់ ដើម្បីជម្រុញការតវ៉ាដែលអាចឈានទៅផ្តួលរំលំរបបបច្ចុប្បន្ននៅអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅ Brent future បានកើនឡើង៩៤សេនដល់៦៩,៣៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0730 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង៩២សេន ដល់៦៤,១៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here