ក្រសួងបរិស្ថាននិងអង្គការWWFពង្រឹងកិច្ចសហប្រតិបត្តិការ

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោកសាន វណ្ណទី បានទទួលជួបលោក Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ WWF ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការWWF។

ជំនួបនេះមានការចូលរួមពី លោកស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមន្រ្តីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកChris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាត្នេយ៍ នៃអង្គការWWF បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថានដែលតែងគាំទ្រ និងសម្របសម្រួលដល់ការអនុវត្តការងាររបស់អង្គការ WWF នៅក្នុងវិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

ជាមួយគ្នានេះ លោកសាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានណែនាំបន្ថែមឱ្យអង្គការWWF រៀបចំផែនការសកម្មភាពរបស់ខ្លួន អោយស្របនឹង ក៏ដូចជារួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្ដោតលើ “ភាពស្អាត ភាពបៃតង និងចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here