ដោយៈ ម៉ាណា
ភ្នំពេញៈ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចពិភាក្សាកម្រិតគោលនយោបាយ ស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន។
កិច្ចប្រជុំនេះមានការចូលរួម មកពីតំណាងជាន់ខ្ពស់នៃក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងជាន់ខ្ពស់ពីក្រសួងការបរទេសជប៉ុន ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង ក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាសរុបប្រមាណ១៤០នាក់។
គោលដៅចម្បងនៃកិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ជប៉ុន និងពិភាក្សាលើគោលនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា៕










