ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ ដោយផ្តោតលើកិច្ចពិភាក្សាទាក់ទងនឹង“ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ផ្លូវការដែលធ្វើការនាំចេញ” និងសូចនាករសមិទ្ធកម្មគន្លឹះទី៣៤។
កិច្ចប្រជុំនេះដឹកនាំដោយលោកកឹម ស៊ីថនរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
ក្រុមមន្រ្តីផ្តោតលើការផ្តល់ធាតុចូល សូចនាករសមិទ្ធកម្មគន្លឹះទី៣១ និងសូចនាករសមិទ្ធកម្មគន្លឹះទី៣៤ នៃក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥។
កិច្ចប្រជុំអន្តរក្រសួង ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដឹកនាំ ដោយលោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម ដែលគោលបំណងដើម្បីពិភាក្សាលើការផ្តល់ធាតុចូលសូចនាករសមិទ្ធកម្មគន្លឹះទី៣១ “ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ផ្លូវការដែលធ្វើការនាំចេញ” និងសូចនាករសមិទ្ធកម្មគន្លឹះទី៣៤ “ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញតិពាក់ព័ន្ធ”៕








