តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈក្រុមវិនិយោគិនកំពុងតាមដានការផ្គត់ផ្គង់ប្រេងឡើងវិញពីប្រទេសកាហ្សាក់ស្ថាន។ ប៉ុន្តែ ការធ្លាក់ចុះនៅមានកម្រិត ដោយសារព្យុះរដូវរងាដ៏ធំមួយបានវាយប្រហារផលិតកម្មប្រេងឆៅ និងជះផលប៉ះពាល់ដល់រោងចក្រចម្រាញ់ប្រេងនៅសហរដ្ឋអាមេរិក។

យោងតាមក្រសួងថាមពលរបស់ប្រទេសកាហ្សាក់ស្ថានបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសកាហ្សាក់ស្ថានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមផលិតកម្មប្រេងរបស់ខ្លួនឡើងវិញ។

តម្លៃប្រេងឆៅ Brent future បានធ្លាក់ចុះ៤១សេនមកនៅត្រឹម៦៥,១៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0740 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៣០សេនមកនៅត្រឹម៦០,៣៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here